រដ្ឋបាលក្រុងបាវិតជូនដំណឹងស្ដីពី "ការស្ថាបនាផ្លូវក្រាលថ្មមិច មួយខ្សែប្រវែង ១,៧៩៧ម៉ែត្រ" ស្ថិតនៅផ្លូវប្រឡាយខាងក្រោយផែសូរងួន ចាប់ពីចំណុចប្រឡាយអគ្គិសនី រហូតដល់ផ្លូវវត្តព្រៃយាយ
(ស្វាយរៀង): រដ្ឋបាលក្រុងបាវិត មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវប្រឡាយខាងក្រោយផែសូរងួន ទាំងអស់ មេត្តាជ្រាបថា រដ្ឋបាលក្រុង នឹងធ្វើការជួសជុលស្ថាបនា សាងសង់ផ្លូវក្រាលថ្មមិចមួយខ្សែប្រវែង ១,៧៩៧ម៉ែត្រ ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ចាប់ពីចំណុចប្រឡាយអគ្គិសនី រហូតដល់ផ្លូវវត្តព្រៃយាយ ដោយមានការចូលរួមគាំទ្រថវិកាពីសប្បុរសជននានាក្នុងក្រុងបាវិត។
ក្នុងន័យនេះ រដ្ឋបាលក្រុងបាវិត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅតាមបណ្ដោយផ្លូវប្រឡាយខាងលើ មេត្តារុះរើរបង សំយាប ឬសំណង់ផ្សេងៗ ដែលរំលោភលើដីចំណីផ្លូវប្រឡាយសាធារណៈរបស់រដ្ឋ យ៉ាងយូរក្នុងរយៈពេល ០៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ មិនព្រមរុះរើសំណង់ ដែលបានសាងសង់រំលោភលើដីចំណីផ្លូវប្រឡាយសាធារណៈរបស់រដ្ឋនោះទេ រដ្ឋបាលក្រុងបាវិត នឹងចាត់វិធានការរុះរើ ឈូសឆាយរាល់សំណង់ដែលសង់នៅលើដីចំណីផ្លូវប្រឡាយសាធារណៈ ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ។
រដ្ឋបាលក្រុងបាវិត សង្ឃឹមយ៉ាងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ:ភក្ដី




No comments:
Post a Comment